Friday, June 5, 2015

របៀប​ដំឡើង Ubuntu 12.10 ជា​មួយ Windows 8 យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ Wubi


Wubi គឺ​ជា​កម្មវិធី​សម្រាប់​ដំឡើង​អ៊ូប៊ុនទូ (Ubuntu) ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដំឡើង អ៊ូប៊ុនទូ ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ Windows របស់​លោក​អ្នក ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ Windows ឡើយ។ វា​ប្រៀប​ដូច​ជា​ការ​ដំឡើង​កម្មវិធី​ធម្មតាៗ​ក្នុង Windows ដែរ។ ពេល​ដែល​លោក​អ្នក​ដំឡើង​ Wubi លោក​អ្នក​នឹង​បើក​កុំព្យូទ័រ​មក ដោយ​មាន​ការ​ជ្រើស​រើស តើ​យើង​ត្រូវ​ចូល​ទៅ​ដំណើរ OS មួយ​ណា? វា​ត្រូវ​ដំឡើង​នៅ​លើ​ឯកសារ ដាច់​ដោយ​ឡែក​មួយ ដោយ​លោក​អ្នក​អាច​ចែក Drive បន្ថែម​មួយ​សម្រាប់​ដាក់​វា។ វា​ពិត​ជា​ពិសេស​អស្ចារ្យ​ណាស់ សម្រាប់​យើង​ដែល​ចង់​ប្រើ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Linux តែ​មិន​អាច​មាន​លទ្ធ​ភាព​ទិញ​ម៉ា​ស៊ីន​កុំ​ព្យូទ័រ​មួយ​ទៀត​សម្រាប់​តេស្ត។
  
    បន្ត​មក​ទៀត​នេះ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម​ក្នុង​ការ​ប្រើ​ប្រាស់ Wubi ដើម្បី ដំឡើង​អ៊ូប៊ុន​ទូ ​ជា​មួយ Windows 8 (ខ្ញុំ​តេស្ដ​លើ​ Windows 8) :

1/- ដំបូង​បង្អស់ លោក​អ្នក​ត្រូវ​ចែក Drive ចេញ​ថែម​១ ទៀត ដោយ​ប្រើ Space 20GB ឡើងទៅ (អាច​តិច​ជាង​នេះ តែ​ខ្ញុំ​សូម​ណែ​នាំ​ឲ្យ​ប្រើ 20GB ឡើង​ទៅ)។
2/- បន្ទាប់​មក​ទៀត សូម​​ទាញយក Wubi ដោយ​ចុច​ទីនេះ
3/- ពេល​នោះ​សូម​បើ​វា​ឡើង ហើយ​ធ្វើ​ការ​កំណត់​ដូច​ខាង​ក្រោម ៖
  • Installation drive: Drive សម្រាប់​ផ្ទុក (សូម​ជ្រើស​រើស​យក​ Drive ថ្មី​ដែល​អ្នក​ទើប​នឹង​ចែក)។
  • Installation size: ទំហំ​ផ្ទុក (អាច​ជ្រើស​យក 20GB)
  • Desktop environment: ប្រភេទ Desktop របស់​អ៊ូប៊ុន​ទូ (តាម​ដែល​អ្នក​ចូល​ចិត្ត)។
  • Language: ភាសា​នៅ​ក្នុង​អ៊ូប៊ុន​ទូ របស់​អ្នក (លោក​អ្នក​អាច​ជ្រើស​យក​ភាសា Khmer ក៏​បាន)។
  • Username: ឈ្មោះ។
  • Password: ពាក្យ​សម្ងាត់ (​ត្រូវ​តែ​ដាក់)។
+ ពេល​កំណត់​ដូច​ខាង​លើ​រួច​ហើយ សូម​ចុច​លើ​ប៊ូតុង Install ដើម្បី​ដំឡើង​វា។
*** ត្រូវ​ច្បាស់​ថា កុំព្យូទ័រ​របស់​លោក​អ្នក មាន​ភ្ជាប់ Internet។ :D 
 +++ ពេល​នោះ វា​នឹង​ដំណើរ​ការ។ សូម​រង​ចាំ​វា​ដល់​ដំណើរ​ការ​ចប់ (មិន​ត្រូវ​ឲ្យ​ដាច់ Internet ទេ បើ​ដាច់ លោក​អ្នក​នឹង​ត្រូវ​ដំឡើង​វា​ជា​ថ្មី​ម្ដង​ទៀត)។
4/- ពេល​ដំណើរ​ការ​ចប់​ហើយ សូម​ Select យក "Reboot Now" និង Finish ដើម្បី​ឲ្យ​កុំព្យូទ័រ Restart...

5/- ពេល​វា​បើក​ឡើង នឹង​ចេញ​ឲ្យ​យើង​ជ្រើស​រើស​ថា តើ​យើង​ចង់​ចូល​ទៅ​ដំណើរ​ការ​ OS ណា?
  *** បើ​លោក​អ្នក​នឿយណាយ​ជា​មួយ​នឹង​អ៊ូប៊ុន​ទូ ហើយ​លោក​អ្នក​គ្រាន់​តែ Uninstall Wubi ចោល​ចា​ការ​ស្រេច។ ចង់បាន គន្លិះពីhack ចុចទីនេះ

No comments:

Post a Comment