Tuesday, June 2, 2015

របៀប​ចែក Hard Disk Drive នៅ​លើ Windows 8 បាន​យ៉ាង​ងាយ​ស្រួល​ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី

ជាធម្មតា គ្រប់កុំព្យូទ័រ ទាំងអស់ យ៉ាងតិចណាស់ ក៏មាន ការចែក Hard Disk Drive ជាពីរ ផ្នែកដែរ គឺ Drive C និង Drive D។ ប៉ុន្តែសម្រាប់ កុំព្យូទ័រ របស់បងប្អូន ដែលមានទំហំ Hard Disk ធំ អាចបែង ចែកជាច្រើន Drive បាន ដើម្បីងាយស្រួល គ្រប់គ្រង ឯកសារ ហើយ ការបែងចែក Drive មានវិធីសាស្រ្ត ច្រើនណាស់ ជាពិសេស គេនិយមប្រើ កម្មវិធីមួយ ចំនួនតែម្តង ប៉ុន្តែនៅ ថ្ងៃនេះ យើងសូមបង្ហាញ ជូនប្រិយមិត្តទាំងអស់ ពីគន្លឹះងាយៗ ក្នុងការចែក Drive នៅលើ Windows 8 ដោយមិន ចាំបាច់ប្រើ កម្មវិធីនោះទេ។
1-cover
ជាដំបូង បងប្អូនត្រូវចូលទៅកាន់​ Run ដោយចុច Key Windows ផ្គួបជាមួយអក្សរ R ហើយនៅត្រង់ ប្រអប់ Open ត្រូវវាយ ពាក្យថា diskmgmt.msc ដូចរូប។
2
បន្ទាប់ពីបានវាយពាក្យ ក្នុងប្រអប់នោះ រួចហើយ ត្រូវចុចលើ OK ។ ពេលនោះ វានឹងបង្ហាញ ផ្ទាំងកម្មវិធីមួយ បង្ហាញពី Drive ដែលមាន លើម៉ាស៊ីន កុំព្យូទ័រ របស់អ្នក ហើយ បងប្អូនអាច ចាប់ផ្តើមចែក ឬ ជ្រៀក Hard Disk Drive បាន ដោយគ្រាន់តែ ចុចលើ Drive ណាមួយ រួចចុច Mouse ស្តាំ ជ្រើសរើសយក Shrink Volume ដូចរូប។
3
ក្រោយពេលចុចលើ Shrink Volume ហើយ វានឹងចេញនូវ ផ្ទាំងមួយនេះ តម្រូវអោយ អ្នកចែក Drive ដោយកំណត់ ទំហំ Drive ថ្មី ថាតើចង់បាន ទំហំប៉ុណ្ណា បើអ្នកចង់ បានទំហំធំ ត្រូវវាយបញ្ចូល នូវលេខគិតជា Byte ប៉ុន្តែទោះ បីជាយ៉ាងណា ក៏ដោយ ក៏មិនអាច ធំជាង ប្រភពនៃ Drive ដើមដែរ។
4
ជាចុងក្រោយ បងប្អូនត្រូវ ចុចលើប៊ូតុង Shrink នៅក្បែរ Cancel ហើយ​ រង់ចាំមួយ ភ្លែតជាការ ស្រេច។ ក្រោយពេល អនុវត្ត តាមជំហ៊ាន ទាំងអស់ នេះហើយ បងប្អូនចូល ទៅមើល ក្នុងកុំព្យូទ័រ នឹងឃើញមាន Drive ថ្មីមួយទៀត។ គួរបញ្ជាក់ ផងដែរថា លោកអ្នក ក៏អាចចែក Hard Disk Drive បានផងដែរ តាមរយៈកម្មវិធី ជាច្រើន ដូចជា កម្មវិធី ​AOMEI Partition Assistant ជាដើម។

No comments:

Post a Comment