Thursday, May 14, 2015

បោះពុម្ភឯកសារពីគ្រប់ទីកន្លែងជាមួយ Google Cloud Print


បើសិនអ្នកជាអ្នករដ្ឋបាលនៅក្នុងស្ថាប័នមួយអ្នកប្រហែលជារវល់នឹងជៀសមិនផុតពីការ រៀបចំនឹងបោះពុម្ភឯកសារទេមែនទេ ។ ចុះបើសិនថ្ងៃ ណាមួយអ្នកពុំបាននៅកន្លែងធ្វើការក្នុង ឧទាហរណ៍ អ្នកទៅភ្នំពេញ ពេលនោះប្រធានរបស់អ្នកដែលនៅសៀមរាបត្រូវការឯកសារជាបន្ទាន់ក្នុងរយៈពេល ១០នាទីទៀត តើមានប៉ុន្មានវិធីដែលអ្នកនឹងអាចដោះស្រាយបាន អ្នកត្រូវផ្ញើ File ទៅឲ្យគាត់ Print ខ្លួនឯង ឬយ៉ាងណា ? ក្នុងករណីនេះ Camzons នឹងលើកយកគន្លឺះខ្លីមួយមកជំរៀបជូនប្រិយមិត្តសម្រាប់ដោះស្រាយបញ្ហានេះ គឺ របៀបនៃការ បោះពុម្ភឯកសារជាមួួយ Google Cloud Print  ។
អ្វីទៅជា Google Cloud Print 
Google Cloud Print ជាសេវាកម្មមួយរបស់ Google ដែលអាចឲ្យលោកអ្នកធ្វើការឯកសារបោះពុម្ភឯកសារពីគ្រប់ទីកន្លែង ជាមួួយ Printer ដែលបានភ្ជាប់ ជាមួួយនឹងគណនីរបស់អ្នក។ Google Cloud Print ប្រើបានជាមួយគ្រប់ឧបករណ៍ ដូចជា Smart Phone , កុំព្យូទ័រ , Tablet , នឹង Chromebook ។
របៀបដាក់បន្ថែម Printer របស់អ្នកចូលទៅក្នុង Google Cloud print Account 
ដើម្បីដាក់បញ្ចូល Printer របស់អ្នកចូលទៅក្នុង​ Google Cloud Print ដំបូងគឺលោកអ្នកត្រូវ ចូលទៅកាន់ Chrome Menu រួចជ្រើសយកពាក្យ Setting ឬ ក៏វាយ chrome://settings/ នៅក្នុងប្រអប់ Url ក៍បាន រួចអូសចុះទៅក្រោម នឹងចុចទៅលើ Advance Sharing Setting លោកអ្នកនឹងឃើញ Google Cloud Print រួចចុចទៅលើពាក្យ Manage ដើម្បីចាប់ផ្តើម

បន្ទាប់ពីលោកអ្នកចុចទៅលើពាក្យ Manage លោកអ្នកនឹងទទួលបាននូវ ផ្ទាំងមួយដូចរូបខាងក្រោម
សូមលោកអ្នកចុចទៅលើពាក្យ Add printers លោកអ្នកនឹងឃើញឈ្មោះ Printer ដែលលោកអ្នកធ្លាប់បានភ្ជាប់ជាមួយនឹងកុំព្យូទ័ររបស់អ្នក។
លោកអ្នកអាចមានឈ្មោះ Printer ទាំងអស់នោះបានលុះត្រាតែលោកអ្នកធ្លាប់ភ្ជាប់ម៉ាស៊ីនទាំងនោះដើម្បីបោះពុម្ភឯកសារ
បន្ទាប់មកទៀតសូមចុចទៅលើពាក្យ Add Printer
Google Cloud Print
ដំណើរការ បោះពុម្ភឯកសារ
ក្រោយពីលោកអ្នកបាន Add Printer រួចហើយសូមចូលទៅកាន់ https://www.google.com/cloudprint#printers រួចហើយ ចុចទៅលើឈ្មោះម៉ាស៊ីនណាមួយដែលលោកចង់បោះពុម្ភឯកសាររបស់អ្នក រួចជ្រើសយកពាក្យ  Upload នោះវានឹងបង្ហាញ ផ្ទាំងមួួយដើម្បីឲ្យលោកអ្នក ធ្វើការ Upload ឯកសារដែលអ្នកចង់ Print
Image 7

Upload your file


ក្រោយពីលោកអ្នកបាន Upload File រួចសូមចុចទៅលើពាក្យ Print ។ កំណត់ឯកសារនឹង ជម្រើសនានាដែលអ្នកចង់បានរួចហើយចុចទៅលើពាក្យ Print ម្តងទៀត។
Printing job


No comments:

Post a Comment