Thursday, May 14, 2015

ប្តូផ្ទាំង Desktop របស់អ្នកឲ្យកាន់តែលូយ ជាមួយ Jarvis

នាសម័យបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើន គ្រប់ប្រព័ន្ធដំណើការគឺសុទ្ធតែស្វ័យប្រវត្តិ។ តួយ៉ាងដូចជាខ្សែរភាព​យន្តហូលីវូត រឿង Iron Man លោកអ្នកបានយើញពីបច្ចេកវិទ្យានៃប្រព័ន្ធ Jarvis ដែលអាចឲ្យអ្នកប្រើប្រាស់អាច​និយាយឆ្លើយឆ្លងជាមួយប្រព័ន្ធ។ ដូច្នេះយើងសូមលើកវិធីសាស្ត្រមួយចំនួូនដែលធ្វើកុំព្យូទ័ររបស់អ្នក មាន Screen លក្ខណៈ Jarvis  និងបញ្ជាម៉ាស៊ីនដោយសម្លេង។
ជាដំបូងលោកអ្នកត្រូវទាញយកកម្មវិធីមួយចំនួនដូចខាងក្រោម៖
បន្ទាប់ពីទាញយកកម្មវិធី និង File Layout រួច៖
សូមធ្វើការតំឡើងកម្មវិធីRainmeter​ 3.3 Beta Release (r2412).exe ដែលកម្មវិធីនេះអាចឲ្យលោកអ្នកកំណត់ Style របស់ Screen  ដែលវាតម្រូវឲ្យលោកបញ្ចូលJarvis Layout File.rar ផងដែរ។
តំឡើងកម្មវិធី Jarvis 2.0.exe ជាលក្ខណៈកម្មវិធីជំនួយការរបស់កុំព្យូទ័រអាចឲ្យអ្នកប្រើប្រាស់បញ្ជាម៉ាស៊ីនដោយ​សម្លេងតាមរយៈការកំណត់នូវ Commands។
ជាបន្ទាប់សូម Unzip Jarvis Layout File.rar  រួច Copy File Rainmeter ទៅ Past ក្នុង Path “C:\Users\UserName\Documents”
*ចំណាំ៖ “C:\Users\UserName\Documents” | UserName គឺជាឈ្មោះកុំព្យូទ័ររបស់។
ជ្រើសរើសយក Replace ដើម្បី Replace File Rainmeter។
បើកកម្មវិធី Rainmeter​ 3.3 Beta Release (r2412).exe អ្នកនិងទទួលបាន Screen លក្ខណៈ Jarvis រួមជាមួយ Animation ដែលមានភាពទាក់ទាញលក្ខណៈជាវិទ្យាសាស្ត្រ។


No comments:

Post a Comment